(ក្រចេះ)៖ នួន គីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយសារតែបច្ចុប្បន្ននេះគាត់មានអាយុច្រើន គាត់មានជំងឺប្រចាំកាយ ដោយមួយថ្ងៃឈឺមួយថ្ងៃជាទៅតាមអាយុរបស់គាត់។ គាត់មានជំងឺស្ពឹកដៃជើងតាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ នៅក្នុងរបបខ្មែរក្រហម គីម ជាប្រជាជនមូលដ្ឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅភូមិអូរស្វាយ ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ ដក-ស្ទូង និងក្រោយមកចូលធ្វើនៅផ […]...